Climate change mitigation
PAGE RESULTS (1 RESULTS)
គំនិតផ្ដួចផ្ដើមប្រព័ន្ធអប់រំអាកាសធាតុវៃឆ្លាតនៅកម្ពុជា តាមរយៈការពង្រឹងហិរញ្ញប្បទានអាកាសធាតុ
ក្រសួងអប់រំ យុវជន និងកីឡា (អយក.) និងក្រសួងបរិស្ថានបានរួមគ្នាពិភាក្សាដើម្បីពង្រឹងការទទួលបានហិរញ្ញប្បទានអាកាសធាតុសម្រាប់ប្រព័ន្ធអប់រំដែលមានភាពធន់ តាមរយៈការគាំទ្រពីគម្រោងប្រព័ន្ធអប់រំអាកាសធាតុវៃឆ្លាតនៅកម្ពុជាអ្នកចូលរួមថតរូបអនុស្សាវរីយ៍បន្ទាប់ពីមតិចំណាប់អារម្មណ៍ និងស្វាគមន៍ពីតំណាងក្រសួងពាក់ព័ន្ធ។ សិក្ខាសាលានេះ បានកៀរគរក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីពិភាក្សាជំរុញយុទ្ធសាស្រ្ដសម្រាប់ហិរញ្ញប្បទានសម្រាប់វិស័យអប់រំនៅកម្ពុជា (រូបភាព៖ អង្គការ Save the Children)ការប្រែប្រួលអាកាសធាតុបានបង្កឱ្យមានហានិភ័យ និងផលប៉ះពាល់ដល់សិទ្ធិកុមារ ជាក់ស្ដែងមានកុមាររាប់លានាក់នទូទាំងសកលលោក បាននឹងកំពុងប្រឈមមុខយ៉ាងខ្លាំងពីផលប៉ះពាល់នានា ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ កុមារប្រមាណជាង ៧៧៤ លាននាក់កំពុងតែប្រឈមមុខនឹងយ៉ាងធ្ងន់ធ្ងរពីវិបត្ដិអាកាសធាតុ និងភាពក្រីក្រ។ តាមរយៈរបាយការណ៍សិក្សាដោយអង្គការ Save the Children បានបង្ហាញថា កុមារដែលកើតនៅក្នុងឆ្នាំ២០២០ នឹងប្រឈមនូវផលប៉ះពាល់ជាមធ្យមបណ្ដាលមកពីគ្រោះរាំងស្ងួតចំនួន ២.៦ដង ប្រឈមនូវទឹកជំនន់ចំនួន២.៨ដង នឹងប្រឈមជាមួយរលកកម្ដៅរហូតដល់៦.៨ដង បើធៀបជាមួយកុមារដែលកើតនៅក្នុងឆ្នាំ១៩៦០។1ការប្រែប្រួលអាកាសធាតុគឺជា បញ្ហាសកលដែលពិភពលោកកំពុងតែជួបប្រទះ និងបង្កផលប៉ះពាល់លើវិស័យជាច្រើនរួមមាន៖ សុវត្ថិភាពអាហារ ទឹកស្អាត និងអនាម័យ សុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអប់រំ។ យើងបានសង្កេតឃើញថា ការកើនឡើងសីតុណ្ហភាព និងព្រឹត្ដិការណ៍អាកាសដូចជា៖ ទឹកជំនន់ ការពន្យារពេលនៃរដូវប្រាំង ភ្លើងឆេះព្រៃ រលកកំដៅ និងការកើនឡើងនៃកំពស់ទឹកសមុទ្រជាដើម។ ដោយមានការសម្របសម្រួលពីក្រសួងបរិស្ថាន និងដៃគូនានា ជាពិសេសអង្គការ Save the children ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នភាពសកម្មភាពវិស័យអប់រំសម្រាប់របាយការណ៍ NDC2.0 និងបានបន្ដកំណត់គៅលដៅខ្ពស់ជាងមុនសម្រាប់របាយការណ៍ NDC3.0 ដោយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡាបានផ្ដោតសំខាន់ និងផ្ដល់អាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ ការកសាងសមត្ថភាព ការបញ្ជ្រាបការអប់រំបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងកម្មវិធីសាលារៀនសុវត្ថិភាពទាំងនៅក្នុង និងក្រៅប្រព័ន្ធអប់រំជាដើម ការលើកឡើងរបស់លោក ប៉ោង ពីទីន អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡាលោក ប៉ោង ពីទីន បានបន្ថែមថា កត្តាទាំងអស់នេះបានបង្ហាញពីការប្ដេជ្ញាខ្ពស់របស់វិស័យអប់រំក្នុងការចូលរួមដោះស្រាយ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការបង្កើតបាននូវធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពតំណាងមកពីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសង្រោះកុមារអន្ដរជាតិ។ រូបភាពពីស្ដាំទៅឆ្វេង លោក ប៉ោង ពីទីន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុក ណាវ៉ាន់ (កណ្ដាល) តំណាងក្រសួងបរិស្ថាន និងលោក លោក រស់ ចន្ទ័បូរិទ្ធិ ប្រធានផ្នែកការអភិវឌ្ឍកម្មវិធី គុណភាព និងផលជះ (ឆ្វេង) អង្គការ SCI (រូបភាព៖ អង្គការ Save the Children)វិស័យអប់រំគឺជា វិស័យមួយដែលតែងតែរងផលប៉ះពាល់ញឹកញាប់ជាងគេដែលបង្កឡើងដោយគ្រោះមហន្ដរាយទាក់ទងនឹងអាកាសធាតុ ប៉ុន្ដែជាទូទៅវិស័យនេះត្រូវបានមើលរំលងនៅក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយ ការវិនិយោគ និងកៀរគរធនធាន ដែលបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារ សហគមន៍ និងសង្គម ដែលកត្តាទាំងនេះជាបញ្ហាប្រឈមដែលត្រូវដោះស្រាយដើម្បីធានាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់កុមារពីផលប៉ះពាល់នៃគ្រោះមហន្ដរាយអាកាសធាតុផ្សេងៗ និងការបន្ដរការសិក្សារបស់ពួកគេដោយមិនមានការរំខាន។ ជាក់ស្ដែងនៅកម្ពុជា ទឹកជំនន់បានបង្ករឱ្យមានការរំខានដល់ការធ្វើដំណើរ និងកាត់ផ្ដាច់ផ្លូវទៅកាន់មន្ទីរពេទ្យ និងសាលារៀនជាដើម។ តាមរបាយការណ៍សិក្សាដោយអង្គការ UNICEF ក្នុងឆ្នាំ២០២៤ បានបង្ហាញថា កុមារនៅកម្ពុជាជាងបីលាននាក់បានរងផលប៉ះពាល់ និងរំខានដល់ការសិក្សារបស់ពួកគេបណ្ដាលមកពីគ្រោះមហន្ដរាយពាក់ព័ន្ធនឹងអាកាសធាតុ។2 ដោយឡែកធនាគារពិភពលោកប៉ាន់ស្មានថា ជារៀងរាល់ឆ្នាំការអប់រំរបស់សិស្សានុសិស្សកម្ពុជាប្រមាណ ១% អាចនឹងរងផលប៉ះពាល់ ពាក់ព័ន្ធនឹងហានិភ័យអាកាសធាតុ ជាក់ស្ដែងទឹកជំនន់បានបង្ករផលប៉ះពាល់ដល់សិស្សប្រមាណ៣៣% ក្នុងខេត្ដក្រចេះ និង១៣%ក្នុងខេត្ដកំពង់ចាម។ ទោះបីជា កុមារជាអ្នកទទួលខុសត្រូវតិចតួចបំផុតចំពោះវិបត្ដិអាកាសធាតុ ប៉ុន្ដែតម្រូវការ និងសិទ្ធិរបស់ពួកគេតែងតែមិនត្រូវបានដាក់បញ្ចូលនៅក្នុងការសម្រេចចិត្ដគោលនយោបាយ និងហិរញ្ញប្បទានអាកាសធាតុ។ ផ្អែកលើសូចនាករវាយតម្លៃដោយផ្ដោតការដាក់បញ្ចូលការគិតពីឧត្តមប្រយោជន៍កុមារនៅក្នុងរបាយការណ៍ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDCs) បានបង្ហាញថាតិចជាងពាក់កណ្ដាលនៃសូចនាករបានដាក់បញ្ចូល។ ដោយឡែកការសិក្សាថ្មីមួយរបស់អង្គការ Save the Children និងដៃគូរបានរកឃើញថាមានតែ២.៤% នៃហិរញ្ញប្បទានអាកាសធាតុដែលគាំទ្រដោយស្ថាប័នមូលនិធិអាកាសធាតុពហុភាគីតែបួន ប៉ុណ្ណោះដែលឆ្លើយតបនិងគិតគូរពីកុមារ។ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ដនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាព និងឈ្វេងយល់បន្ថែមរបស់ក្រសួង-ស្ថាបប័នពាក់ព័ន្ធអំពីស្ថានភាព និងដំណើរការដើម្បីទទួលបានហិរញ្ញប្បទានអាកាសធាតុ ក៏ដូចជាការបង្កើនហិរញ្ញប្បទាននេះសម្រាប់វិស័យអប់រំគឺមានសារៈសំខាន់ខ្លាំងណាស់។ "តាមការវាយតម្លៃប៉ាន់ស្មាន ដើម្បីសម្រេចបានការអនុវត្ដផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC3.0) របស់ខ្លួន ប្រទេសកម្ពុជាត្រូវការហិរញ្ញប្បទានសរុបចំនួន៣៣.៣៤ ប៊ីលានដុល្លាត្រឹមឆ្នាំ២០៣៥។ ក្នុងនោះទឹកប្រាក់ចំនួន២៣.៧៩ ប៊ីលានដុល្លា និង៨.៣៦ ប៊ីលានដុល្លា សម្រាប់គាំទ្រដល់ការអនុវត្ដវិធានការសកម្មភាព ការកាត់បន្ថយ និងការបន្ស៊ាំ។ ដោយឡែកសកម្មភាពជម្រុញដែលរួមមាន វិស័យអប់រំ ការលើកកម្ពស់ចំណេះដឹង និងព័ត៌មានត្រូវការទឹកប្រាក់សរុបប្រមាណជា១៨៥ លានដុល្លាដើម្បីសម្រេចបាននូវផែនការសកម្មភាព NDC3.0 ដែលបានដាក់ចេញ។"ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបានបង្ហាញពីហានិភ័យដល់វិស័យអប់រំនៅកម្ពុជាដែលគំរាមកំហែងដល់សុវត្ថិភាព សុខុមាលភាពរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប៉ះពាល់ដល់ភាពធន់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសាលារៀន និងការបន្ដការសិក្សាប្រកបដោយនិរន្ដរភាព។ ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធវិស័យអប់រំក្នុងប្រទេសកម្ពុជាបានបោះជំហានទៅមុខក្នុងការបញ្ជ្រាប និងដាក់បញ្ចូលនូវប្រធានបទការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងកម្មវិធី និងគោលនយោបាយអប់រំនានា ការពង្រឹងវិសាលភាពកិច្ចសហប្រតិបត្ដិការ និងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងហិរញ្ញប្បទានអាកាសធាតុគឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធានាបាននូវដំណោះស្រាយ បញ្ហា តម្រូវការឱ្យចំគោលដៅ ធានាបានភាពធន់ប្រកបដោយនិរន្ដរភាព និងគាំទ្រដល់ការអនុវត្ដគំនិតផ្ដួចផ្ដើមស្ដីពីភាពធន់នឹងការប្រែប្រួលអាកាសធាតុ។"វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាធ្វើការបញ្ជៀប និងដាក់បញ្ចូលទៅក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិដូចជាផែនការយុទ្ធសាស្រ្ដឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤-២០៣៣ និងផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដែលនឹងដាក់បញ្ជូនទៅកាន់ UNFCCC មុនកិច្ចប្រជុំសន្និសីទបណ្ដាភាគីលើកទី៣០ នៅក្នុងប្រទេសប្រេស៊ីល លោក អ៊ុក ណាវ៉ាន់ តំណាងក្រសួងបរិស្ថាន។"តាមរយៈការគាំទ្រពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) គម្រោងប្រព័ន្ធអប់រំអាកាសធាតុវៃឆ្លាតនៅកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសរុបចំនួន៣៥រូប តំណាងមកពីអាជ្ញាធរជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង (NDA) អង្គភាពទទួលមូលនិធិអាកាសធាតុបៃតងដោយផ្ទាល់ (DAE) ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ជជែកពិភាក្សាពីអាទិភាពសកម្មភាពបន្ស៊ាំ ឱកាសទទួលបានហិរញ្ញប្បទានអាកាសធាតុ និងការកំណត់ម្ចាស់ជំនួយផ្ដោតលើហិរញ្ញប្បទានអាកាសធាតុ ដើម្បីដើម្បីធានាបានក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើសេចក្ដីសម្រេចចិត្ដអំពីលទ្ធភាពទទួលហិរញ្ញប្បទានអាកាសធាតុសម្រាប់សកម្មភាពអាទិភាពរបស់វិស័យអប់រំ។ អង្គការ Save the Children ប្រចាំកម្ពុជាតែងតែគាំទ្រយ៉ាងសកម្មដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំង ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុ ក្នុងការប្រែក្លាយជាប្រទេសដែលមានភាពធន់ និងបញ្ចេញកាបូនតិចតួចបំផុត តាមរយៈការកៀរគរធនធាន និងការអនុវត្ដកម្មវិធីដែលគិតគូរដល់កុមារនិងគ្រួសាររបស់ពួកគេ ដោយរួមបញ្ចូលទាំងការវិនិយោគលើសកម្មភាពបន្ស៊ាំដែលដឹកនាំដោយសហគមន៍ ការផ្ដោតលើឧត្តមប្រយោជន៍កុមារ ដើម្បីធានាថាពួកគេមានសុវត្ថិភាព និងទទួលបានការចូលរួមពេញលេញ និងប្រកបដោយអត្ថន័យក្នុងការរៀបចំនូវសកម្មភាព និងគោលនយោបាយអាកាសធាតុនានា។[1] https://resourcecentre.savethechildren.net/document/born-into-the-climate-crisis-2-an-unprecedented-life-protecting-childrens-rights[2] Global-snapshot-climate-related-school-disruptions-2024.pdf