Skip to main content

SAVE THE CHILDREN EUROPE

Save the Children Europe works in Brussels to ensure European Union (EU) policies and funding have a lasting and positive impact on children’s lives. We focus on making sure the EU fights child poverty in Europe and in developing countries; that the EU responds to humanitarian crises and protects children in conflict, invests in health and education and protects the rights of children in migration. Save the Children Europe brings together expertise in both advocacy and donor relations. The European Commission is one of Save the Children’s primary institutional donors and an important partner for our work: our office in Brussels coordinates this important partnership. Save the Children Europe works with the EU institutions to break cycles of poverty, inequality and conflict, invest in children inside and outside Europe’s borders, and to listen to children’s voices, involving them in decisions which affect their futures. In order to influence key decisions taken in Brussels, we collaborate closely with Save the Children offices across the EU and with staff in our programmes around the world. 

Read more about our commitment to safeguarding children at Save the Children Europe. 

FOLLOW SAVE THE CHILDREN EUROPE ON TWITTER.

GET IN TOUCH

Save the Children Europe 
Rue Marie Thérèse 21 Brussels 1000 
Belgium
Tel. +32 (0)2 512 78 51

brussels.info@savethechildren.org

LATEST NEWS

22 May 2025

global

សេចក្តីប្រកាសព័ត៌មាន | អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ

ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ - ក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយសីលធម៌ និងដោះស្រាយនូវកង្វល់អំពីការរាយការណ៍ ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ អង្គការឃែរកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា យូនីសេហ្វប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់អ្នកសារព័ត៌មាន និងនិពន្ធនាយក អំពីគោលការណ៍ការរក្សាសុវត្ថិភាព និងការរាយការណ៍អំពីកុមារ។ គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីការការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ កាន់តែប្រសើរឡើង។
ខណៈពេលដែលយើងមានគោលការណ៍ណែនាំ សម្រាប់ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការរាយការណ៍ លើប្រធានបទរសើបរបស់កុមារ អ្នកសារព័ត៌មានជាច្រើន ប្រហែលជាមិនទាន់ ស្គាល់ច្បាស់ អំពីគោលការណ៍ការរក្សា សុវត្ថិភាព ជាពិសេសនៅពេលនិយាយអំពីប្រធានបទស្មុគស្មាញ និងរសើប ដែលពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងសហគមន៍ ដែលងាយរងគ្រោះ។ ការពង្រឹងសមត្ថភាព និងការយល់ដឹង របស់អ្នកសារព័ត៌មាន អំពីការអនុវត្តទាំងនេះគឺចាំបាច់ណាស់ ដើម្បីធានាថា ការផ្សាយព័ត៌មានរបស់ ប្រព័ន្ធផ្សព្វផ្សាយអាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្សពេញវ័យ។ កត្តាទាំងនេះ មានសារៈសំខាន់ជាពិសេសនៅក្នុងរឿងទាក់ទងនឹងអំពើហិង្សា ការកេងប្រវ័ញ្ច ជម្លោះផ្នែកច្បាប់ ឬការរើសអើង សង្គម។ តាមរយៈការផ្តល់អាទិភាពលើឧត្តមប្រយោជន៍ របស់កុមារ ក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអាចការពារការបង្កគ្រោះថ្នាក់ ដោយអចេតនា និងបណ្តុះនូវទំនុកចិត្ត ការយល់ចិត្ត និងការយល់ដឹង កាន់តែច្រើននៅក្នុងសង្គម។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណៈជន។ ហើយ នេះជាការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍អំពីកុមារ យុវជន និងបុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ពួកគេមិនត្រូវបានប៉ះពាល់ឬបំពានឡើយ។ ឧត្តមប្រយោជន៍របស់ពួកគេ មិនគួរត្រឹមតែជាការពិចារណាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាគោលការណ៍ណែនាំ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ ដើម្បីផ្លាស់ប្តូរការយល់ឃើញ និងជំរុញឱ្យមានការផ្លាស់ប្តូរ»។
វគ្គបណ្តុះបណ្តាលនេះពង្រឹងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងជំរុញការយល់ដឹងកាន់តែ ស៊ីជម្រៅ អំពីបញ្ហារបស់កុមារ ដោយផ្តោតជាពិសេសលើផលប៉ះពាល់ដល់កុមារី និងស្ត្រីវ័យក្មេង។ អ្នកសារព័ត៌មាន នឹងត្រូវបានបំពាក់ដោយឧបករណ៍ និងចំណេះដឹងដើម្បីរាយការណ៍ ក្នុងលក្ខណៈដែល គោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពឯកជនរបស់បុគ្គលគ្រប់រូប ជាពិសេសអ្នកដែលមានហានិភ័យបំផុត។
គំនិតផ្តួចផ្តើមនេះបង្ហាញពីជំហានឆ្ពោះទៅរក ការបង្កើតបរិយាកាសប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែលសិទ្ធិកុមារត្រូវបានការពារ និងលើកកម្ពស់ជាជាងការគំរាមកំហែង។ យើងជំរុញឱ្យអ្នកជំនាញ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមជាមួយយើង ក្នុងការបង្កើតសារព័ត៌មានដែលមានទំនួលខុសត្រូវ មានបរិយាបន្ន និងមានការគិតគូរពីកុមារ។
###
អំពីអង្គការឃែរកម្ពុជា
បង្កើតឡើងក្នុងឆ្នាំ 1945 អង្គការឃែរ គឺជាអង្គការមនុស្សធម៌ឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ជាសកល។ ឃែរផ្តោតជាពិសេសលើការធ្វើការងារជាមួយស្ត្រី និងកុមារី ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយ និរន្តរភាព ដល់សហគមន៍របស់ពួកគេ។
អង្គការឃែរបានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1973 លើជំនួយមនុស្សធម៌នៅតាមព្រំដែន។ ក្រោយ ការិយាល័យភ្នំពេញបង្កើតឡើងក្នុងឆ្នាំ 1991 ឃែរបានពង្រីកពីការងារផ្នែកមនុស្សធម៌ ដល់ការអភិវឌ្ឍ ដោយមានកម្មវិធីចំនួនបួន៖ កំណើនសេដ្ឋកិច្ច ភាពធន់នឹងអាកាសធាតុ ការអប់រំ និងការងារប្រកបដោយ បរិយាបន្ន និងអភិបាលកិច្ចប្រកបដោយ បរិយាបន្ន។ សព្វថ្ងៃនេះទីតាំងភូមិសាស្ត្រចម្បងរបស់អង្គការឃែរ គឺនៅភាគឦសាននៃប្រទេស រាជធានីភ្នំពេញ និងតំបន់ជុំវិញ។
Follow us on: Website | Facebook | Linkedin 
អំពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា
អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាព ក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨៥ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់ អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ និងបានប្រារព្ធខួប ២០ឆ្នាំរបស់យើង នៅក្នុងឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅក្នុងគេហទំព័រ: www.plan-international.org/cambodia/
តាមដានពួកយើងនៅលើ: Facebook | Instagram | TikTok | LinkedIn | YouTube

អំពីអង្គការ Save the Children ប្រចាំកម្ពុជា 
យើងជាអង្គការសិទ្ធិកុមារឯករាជ្យដ៏ធំបំផុតរបស់ពិភពលោក ដែលធ្វើការនៅក្នុងប្រទេសជាង 120 ហើយធ្វើការ នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ 1970។ ការងារកម្មវិធីរបស់យើងពាក់ព័ន្ធនឹងផ្នែកនៃការថែទាំ និងការអភិវឌ្ឍ កុមារតូច ការអប់រំមូលដ្ឋាន សិទ្ធិកុមារ ការការពារកុមារ សុខភាព និងអាហារូបត្ថម្ភកុមារ ភាពក្រីក្ររបស់កុមារ និងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
For more information, please visit: https://www.savethechildren.net/cambodia  
Follow us on: Facebook | YouTube | LinkedIn

អំពីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា
អង្គការទស្សនៈពិភពលោកជាអង្គការគ្រិស្តបរិស័ទ ដែលបានប្រតិបត្តិការនៅតាមមូលដ្ឋាននៃប្រទេសកម្ពុជា អស់រយៈពេលជាង៥០ឆ្នាំ បាននិងបន្តពង្រឹងសុខុមាលភាពរបស់កុមារក្នុងសហគមន៍ ដែលមានភាព ងាយរងគ្រោះបំផុត ឱ្យមានភាពប្រសើរឡើង។ អង្គការមិនមែនរដ្ឋាភិបាលនេះ បាននឹងកំពុងធ្វើការនៅក្នុង រាជធានីភ្នំពេញ-ខេត្តចំនួន២០ និងមានកម្មវិធីសំខាន់ដូចជា៖ កម្មវិធីការការពារ អប់រំ អាហារូបត្ថម្ភកុមារ និងកម្មវិធីពង្រឹងជីវភាពប្រជាពលរដ្ឋ ឬការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ អង្គការទស្សនៈពិភពលោក បានផ្តល់ផលជាវិជ្ជមានដល់ជីវិតកុមារី និងកុមារាចំនួន៣លាននាក់នៅកម្ពុជា។
For more information, visit: https://www.wvi.org/cambodia
Follow us on Facebook |Twitter | LinkedIn | Instagram | Youtube

អំពីយូនីសេហ្វប្រចាំកម្ពុជា
អង្គការយូនីសេហ្វធ្វើការនៅកន្លែងពិបាកបំផុតក្នុងពិភពលោក ដើម្បីទៅដល់កុមារដែលជួបការលំបាកបំផុត ក្នុងពិភពលោក។ នៅទូទាំងជាង 190 ប្រទេស និងតំបន់ យើងធ្វើការសម្រាប់កុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោក ឱ្យកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។
For more information about UNICEF and its work in Cambodia, visit: www.unicef.org.kh Follow UNICEF in Cambodia on Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ម៉ម មុនីទេព
មន្ត្រីប្រព័ន្ធផ្សព្វផ្សាយ អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា
Tel: +855 10 902 555, E-mail: monytep.mam@plan-international.org

សរ ពិសី 
អ្នកឯកទេសផ្នែកទំនាក់ទំនងសាធារណៈ  អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា
Tel: +855 85 605 089, Email: pisey_sar@wvi.org

ចាន់ ទី 
មន្ត្រីឯកទេសទំនាក់ទំនង យូនីសេហ្វ ប្រចាំកម្ពុជា
Tel: +855 23 260 204, E-mail: tchan@unicef.org 
យស់ រដ្ឋា 
មន្ត្រីទំនាក់ទំនងអង្គការ Save the Children ប្រចាំកម្ពុជា
Tel: +855 93 234 880, Email: ratha.yous@savethechildren.org  

ឌិប ណាសា
មន្រ្តីជាន់ខ្ពស់ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ អង្គការឃែរកម្ពុជា 
Tel: +855 11 718457, Email: nasa.dip@care.org 

Read More

22 May 2025

When a Child Learns a Family Thrives in Somalia

Learning to read and write and helping my mother keep track of the debts in her shop makes me happy. She can’t read or write, but I can record the borrowed items for her. It made me feel bad to see my mother needing help. I wish she could go to school like me and my siblings, so she wouldn’t need others to write down her business. 

Read More

22 May 2025

Investing in skills, Sundus transforms her passion into a livelihood

Joining this course turned out to be a great decision. Learning with people who shared similar dreams and interests made the classes more enjoyable and smoother. 

Read More