អង្គការ Save the Children ប្រចាំកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ពីការវិវឌ្ឍន៍ និងការរីករាលដាលការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនាមជា អង្គការមួយដែលប្តេជ្ញាការពារសិទ្ធិកុមារ អង្គការ Save the Children កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់បំផុត។ កុមារត្រូវតែទទួលបានការការពារពីគ្រោះថ្នាក់គ្រប់ពេលវេលា។ យើងអំពាវនាវ
សូមឱ្យមានការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីការពារការបង្កគ្រោះថ្នាក់បន្ថែមទៀត និងធានាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កុមារគ្រប់រូប។